Sunday, March 20, 2022

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជំរុញអោយមានការបើកស្ថានទូតរវាងកម្ពុជា និងហុងគ្រីឡើងវិញ | W88 Cambodia | W88 Khmer

 


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានជំរុញឲ្យមានការរៀបចំបើកស្ថានទូតរវាងកម្ពុជា ប្រទេសកម្ពុជា និងប្រទេសហុងគ្រីឡើងវិញ ដើម្បីបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគត ក៏ដូចជាបង្កើនទំនាក់ទំនងការទូតកម្ពុជា-ហុងគ្រីឲ្យកាន់តែស៊ីជម្រៅផងដែរ។ សម្តេចតេជោ លើកឡើងយ៉ាងូច្នេះ នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង កូវីដ១៩ប្រភេទ AstraZeneca ពីប្រជាជន និងរដ្ឋាភិបាលហុងគ្រីចំនួនជាង៥២ម៉ឺនដូស សម្រាប់ផ្ដល់ជូនប្រទេសកម្ពុជា នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា ចំណងមិត្តភាពរវាងកម្ពុជា និងហុងគ្រី នឹងកាន់តែរឹងមាំថែមទៀត ហើយកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលអនាគត។ កម្ពុជាលើកទឹកចិត្តឱ្យមានការជំរុញ​ការរៀបចំ​បើកស្ថានទូតនៃប្រទេសទាំងពីរជាថ្មីឡើងវិញ ដែលជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសំដៅជំរុញទំនាក់ទំនង​ការទូតកម្ពុជាហុងគ្រីឱ្យកាន់តែស៊ីជម្រៅ និងពេញលេញថែមទៀតផងដែរ។

បើតាមគេហទំព័រ​ក្រសួងព័ត៌មាន​កម្ពុជា​បញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសហុងគ្រី ធ្លាប់បានភ្ជាប់ទំនាក់ទំនង​​ការទូត​ជាមួយគ្នា​នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦  ហើយទំនាក់ទំនង​ការទូតនៃប្រទេសទាំងពីរ​ត្រូវបាន​កាត់ផ្តាច់​នៅអំឡុង​របបខ្មែរក្រហមនា ឆ្នាំ១៩៧៥។ លុះ​នៅឆ្នាំ ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រីបានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ ដែលក្នុងរយៈពេលនោះ គឺពីឆ្នាំ១៩៧៩ រហូតដល់​ឆ្នាំ១៩៩៣ ប្រទេសហុងគ្រីក៏បានផ្តល់ការឧបត្ថម្ភគាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែក​ដល់ប្រតិបត្តិការ​របស់  UNTAC ក្នុងប្រតិបត្តិការ​ស្វែងរកសន្តិភាពនៅកម្ពុជាផងដែរ។

ដោយឡែក បើមើលទៅលើ​ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា​ និងហុងគ្រីវិញ គឺនៅមានតិចតួចប៉ុណ្ណោះ ពោលគឺ​៥ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានត្រឹមតែជាង ២០លានដុល្លារអាមេរិកប៉ុណ្ណោះ។

ឧបត្ថមដោយ៖ W88 Cambodia - W88 Khmer

ប្រភព៖ cambonomist.com

ទណ្ឌកម្មអ្វីខ្លះ ដែលជប៉ុន និងអូស្ត្រាលី បានបន្ថែមទៅលើរុស្ស៊ី? | W88 Cambodia | W88 Khmer

ប្រទេសជប៉ុន និងអូស្ត្រាលី បានបញ្ជាក់ថា ពួកគេបានសម្រេចដាក់ទណ្ឌថ្មីបន្ថែមទៀតហើយ ទៅលើប្រទេសរុស្ស៊ី ក្នុងការឆ្លើយតបប្រឆាំងនឹងសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ ក្នុងនោះ ប្រទេសជប៉ុនបានអះអាងថា ខ្លួននឹងដាក់ទណ្ឌកម្មទៅលើមន្ត្រីរុស្ស៊ីចំនួន ១៥ នាក់ និងស្ថាប័នចំនួន ៩ រួមទាំងមន្ត្រីការពារជាតិ និងក្រុមហ៊ុននាំចេញអាវុធរបស់រុស្ស៊ីជាដើម ដោយទណ្ឌកម្មថ្មីនេះគឺមានរួមបញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិផងដែរ។ ខណៈដែលអូស្ត្រាលីវិញ ក៏បានបន្ដដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនមហាសេដ្ឋីរុស្ស៊ីមួយចំនួនទៀតផងដែរ។

ទណ្ឌកម្មថ្មីរបស់រដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះ គឺចង់សំដៅទៅរកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីគឺលោកស្រី ម៉ារី ហ្សាខារ៉ូវ៉ា (Maria Zakharova) និងក្រុមហ៊ុនផលិតឧបករណ៍យោធារុស្ស៊ីជាច្រើនរួមទាំងក្រុមហ៊ុន United Aircraft Corp ដែលផលិតយន្តហោះចម្បាំងផងដែរ។

មកទល់ពេលនេះ ប្រទេសជប៉ុនបានដាក់ទណ្ឌកម្មលើបុគ្គលនៅប្រទេសរុស្ស៊ីចំនួន ៧៦ នាក់ ធនាគារចំនួន ៧  កន្លែង និងអង្គភាពចំនួន ១២ ។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុរបស់ជប៉ុនបានឱ្យដឹងនៅថ្ងៃសុក្រនេះ។

ទោះយ៉ាងណា ជប៉ុន ត្រូវបានគេមើលឃើញថា ហាក់មិនទាន់ដាក់ទណ្ឌលើអាជីវកម្មប្រេងរបស់រុស្ស៊ីនៅឡើយទេ បើទោះបីជាកន្លងមក អាមេរិក និងអង់គ្លេស បានប្រកាសនឹងឈប់នាំចូលប្រេងពីរុស្ស៊ីក៏ដោយ។

តួយ៉ាង ជប៉ុន នៅតែរក្សាបានភាគហ៊ុននៅក្នុងគម្រោងផលិតឧស្ម័ន និងប្រេងនៅកោះ សាខាលីន (Sakhalin) របស់រុស្ស៊ី បើទោះបីជា ក្រុមហ៊ុន Shell (SHEL.L) របស់ចក្រភពអង់គ្លេស និងក្រុមហ៊ុន Exxon Mobil (XOM.N) នៅអាមេរិកបានដកខ្លួនចេញពីគម្រោងទាំងនេះ។

ទោះជាបែបនេះក្ដី នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) មិនបានបង្ហាញច្បាស់លាស់ពីជោគវាសនា នៃការវិនិយោគរបស់ជប៉ុននៅក្នុងគម្រោងផលិតប្រេង និងឧស្ម័ននៅរុស្ស៊ីនោះទេ ដ្បិតថាការនាំចូលប្រេង និងឧស្ម័នពីរុស្ស៊ី ក៏សារៈសំខាន់សម្រាប់សន្តិសុខថាមពលរបស់ទីក្រុងតូក្យូផងដែរ។

ដោយឡែក ប្រទេសអូស្ត្រាលីឯណោះវិញ ក៏មិននៅស្ងៀមដែរ ដោយប្រទេសនេះបានសម្រេចដាក់ទណ្ឌកម្មថ្មីថែមទៀត ទៅលើប្រទេសរុស្ស៊ីដូចគ្នានៅថ្ងៃសុក្រនេះ ដោយកំណត់ទិសដៅត្រង់ទៅរកក្រុមមហាសេដ្ឋីរុស្ស៊ីតែម្ដង។

នៅថ្ងៃសុក្រនេះ ប្រទេសអូស្ត្រាលីបានដាក់ទណ្ឌកម្មទៅលើមហាសេដ្ឋីរុស្សីចំនួន ២ នាក់ដែលមានទំនាក់ទំនងជាមួយឧស្សាហកម្មរុករករ៉ែនៅអូស្ត្រាលី។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន (Marise Payne) បាននិយាយថា ប្រទេសអូស្ត្រាលីកំពុងធ្វើការក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិដើម្បីបង្កើនសម្ពាធដាក់ទណ្ឌកម្មលើអ្នកជំនួញ ដែលជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយសារការឈ្លានពានទៅលើអ៊ុយក្រែន។

លោកស្រី Payne មហាសេដ្ឋីរុស្ស៊ីទាំងពីរនាក់ដែលទើបតែរងទណ្ឌកម្មនេះ រួមមាន លោក អូឡិក ដេរីផាស្កា (Oleg Deripaska) និងលោក វីកតូ វេកសេលប៊ឺក (Viktor Vekselberg)

បើតាម រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានបន្ថែមទៀតថា វិធានការនេះគឺជាការបន្ថែមទៅលើការដាក់ទណ្ឌកម្មដែលបានដាក់កន្លមកលើជនជាតិ រុស្ស៊ីចំនួន ៤១ នាក់ និងសមាជិកគ្រួសាររបស់ពួកគេ ដែលប្រឈមមុខនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ និងបម្រាមធ្វើដំណើរចូលក្នុងប្រទេសអូស្ត្រាលីផងដែរ។

ឧបត្ថមដោយ៖ W88 Cambodia - W88 Khmer

ប្រភព៖ cambonomist.com

Thursday, March 17, 2022

តើសង្គ្រាមដណ្តើមយកអ៊ុយក្រែន អាចធ្វើអោយសេដ្ឋកិច្ចរុស្ស៊ីដើរថយក្រោយ រឺយ៉ាងណា? | W88 Cambodia | W88 Khmer

 


ក្រុមអ្នកសេដ្ឋកិច្ច វិនិយោគិន និងអ្នកការទូតបាននិយាយថា សង្គ្រាមរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន និងការឆ្លើយតបជាសកលរួមទាំងការដាក់ទណ្ឌកម្មពីប្រទេសជាច្រើននៅទូទាំងពិភពលោក ពិសេសបស្ចិមលោក នឹងធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីដើរថយក្រោយយ៉ាងតិច ៣០ ឆ្នាំ ពោលគឺជិតដល់សម័យសហភាពសូវៀតចាស់ និងបន្ថយកម្រិតជីវភាពរស់នៅរបស់រុស្ស៊ីយ៉ាងតិច ៥ ឆ្នាំផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNBC


ការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច ដែលកំពុងតែកើនឡើងខ្លាំងនោះ កំពុងបង្កការផលប៉ះពាល់ជាអតិបរមាដល់សេដ្ឋកិច្ចរបស់រុស្ស៊ី តាមរយៈការបណ្តេញរុស្ស៊ីចេញពីទីផ្សារពិភពលោក និងបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីជនជាតិរុស្ស៊ីនៅជុំវិញពិភពលោក។ ទណ្ឌកម្មទាំងនេះ បានចូលជាធរមានកាលពី៣សប្តាហ៍មុន ដែលវាបានបើកទំព័រថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តសេដ្ឋកិច្ចរបស់រុស្ស៊ី។

ប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយបណ្ណរបស់រុស្ស៊ីកំពុងដួលរលំនៅតាមផ្នែកជួរមុខជាច្រើន ដោយបង្ខំឱ្យវិមានក្រឹមឡាំងបិទផ្សារហ៊ុន និងបង្កើនសាច់ប្រាក់រូប្ល  (Ruble) នៅក្នុងព្រំដែនរបស់ខ្លួនពោលគឺ សម្រាប់ចាយវាយតែនៅប្រទេសរុស្ស៊ី បេឡារុស និង តាជីគីស្ថាន។


ជាក់ស្តែង ការខិតខំប្រឹងប្រែងរយៈពេល៤០ឆ្នាំរបស់ប្រទេសរុស្ស៊ីក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើទីផ្សារដ៏រុងរឿង ដែលបានចាប់ផ្តើមក្រោមការដឹកនាំរបស់អតីតមេដឹកនាំរុស្ស៊ីលោក មីឃែល ហ្គោបាឆេវ (Mikhail Gorbachev) បានរលាយបាត់អស់ដោយសារការឈ្លានពានរបស់ប្រធានាធិបតីលោក ពូទីន ទៅលើអ៊ុយក្រែនក្នុងរយៈពេល២០ថ្ងៃមកនេះ។ 

កំណែទម្រង់សេដ្ឋកិច្ច និងសង្គមដ៏សំខាន់ដែលចាប់បដិសន្ធិនៅទសវត្សរ៍ឆ្នាំ១៩៨០បានធ្វើឱ្យសហភាពសូវៀតស្គាល់រសជាតិដំបូងនៃផលិតផលអាមេរិក ប៉ុន្តែការងារជាច្រើនទស្សវត្សរ៍ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងទ្វីបអឺរ៉ុបបានរលំរលាយក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយសារក្រុមហ៊ុនអន្តរជាតិធំៗជាច្រើនបានចាកចេញពីទីផ្សាររុស្ស៊ី ហើយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានសម្រេចកាត់បន្ថយពាណិជ្ជកម្ម និងទេសចរណ៍ជាមួយរុស្ស៊ីផងដែរ។ គិតតាំងពីសង្គ្រាមនៅអ៊ុយក្រែនចាប់ផ្ដើមមកទល់ពេលនេះ មានក្រុមហ៊ុនធំៗម៉ាកល្បីៗជាង៣០០ក្រុមហ៊ុនហើយ ដែលបានដកខ្លួន ឬផ្អាកប្រតិបត្តិការរបស់ពួកគេនៅរុស្ស៊ី។


តើទណ្ឌកម្មធំៗអ្វីខ្លះ ដែលមានឥទ្ធិពលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី?

មានទណ្ឌកម្មជាពិសេសចំនួន ២ បានធ្វើឱ្យមានការខូចខាតយ៉ាងដំណំដល់សេដ្ឋកិច្ចរបស់រុស្ស៊ី។ ទណ្ឌកម្មទីមួយ គឺការដកធនាគារសំខាន់ៗរបស់រុស្ស៊ីចេញពីបណ្តាញទូទាត់ប្រាក់ជាសកល ហៅថាប្រព័ន្ធ SWIFT ដែលបង្កការលំបាកសម្រាប់ធនាគាររុស្ស៊ីទាំងនោះ នៅក្នុងដំណើរការប្រតិបត្តិការទូទាត់សាច់ប្រាក់នៅក្រៅប្រទេស។

ចំពោះទណ្ឌកម្មទី២វិញនោះ គឺការបង្កកប្រាក់រាប់រយពាន់លានអឺរ៉ូដែលតម្កល់ទុកដោយធនាគារកណ្តាលរុស្ស៊ី។ ប្រសិនបើគ្មានមូលនិធិបម្រុងទុកដើម្បីទប់កុំឱ្យប្រាក់រូប្លធ្លាក់ថ្លៃនោះទេគឺថាវិមានក្រឹមឡាំងអាចមានលទ្ធភាពតិចតួចណាស់ក្នុងការការពារកុំឱ្យតម្លៃរបស់ប្រាក់នេះដួលរលំបាននោះ។


ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងអង់គ្លេសក៏កំពុងបញ្ឈប់ការនាំចូលប្រេង និងឧស្ម័នរបស់រុស្ស៊ីផងដែរ ហើយសហរដ្ឋអាមេរិកបានដាក់ការត្រួតពិនិត្យការនាំចេញលើឧបករណ៍បច្ចេកវិទ្យាទំនើបៗនិងទំនិញប្រណីតរបស់ខ្លួនទៅរុស្ស៊ីផងដែរ ស្របពេលប្រទេសអឺរ៉ុបជាច្រើនទៀតកំពុងតែរារាំងនាវារុស្ស៊ីមិនឱ្យចូលចតនៅកំពង់ផែរបស់ពួកគេនោះឡើយ។

លោក ម៉ាកស៊ីមីលៀន ហេស (Maximillian Hess) មន្ត្រីជំនាញក្នុងតំបន់អាស៊ីកណ្តាលនៃកម្មវិធី Eurasia នៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយបរទេសមិនរកប្រាក់ចំណេញបាននិយាយថា បញ្ហាដែលរុស្ស៊ីមាននៅពេលនេះគឺជាមូលដ្ឋានស្ថិតនៅក្នុងរង្វង់មួយ ដែលគេមិនដឹងច្បាស់ថា តើរុស្ស៊ីមានការខាតបង់ក្នុងទំហំប៉ុនណានោះទេ។


លោក ម៉ាកស៊ីមីលៀន បានសង្កត់ធ្ងន់ថា ដូច្នេះហើយគេមិនអាចអះអាងបានទេថា ប្រាក់រូប្លរបស់រុស្ស៊ីនេះអាចដួលរលំ ឬយ៉ាងណានោះទេ។

ស្ថានភាពសេដ្ឋកិច្ចដ៏យ៉ាប់យ៉ឺនរបស់រុស្ស៊ីបណ្ដាលមកពីការដាក់ទណ្ឌកម្មពីបស្ចិមលោកនេះបានធ្វើឱ្យក្រុមអ្នកសេដ្ឋកិច្ចសន្ឋិដ្ឋានថា វាអាចនឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីដើរថយក្រោយជិតដល់សម័យសហភាពសូវៀតចាស់ព្រមទាំងបន្ថយកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋរុស្ស៊ីយ៉ាងតិច ៥ ឆ្នាំខាងមុខទៀតផងដែរ។

នាំមកជូនដោយ៖ ​W88 Cambodia | W88 Khmer

ប្រភព៖ cambonomist.com

មហាសេដ្ឋីរុស្ស៊ី 16 នាក់ ត្រូវបានជប៉ុនបង្កកទ្រព្យសម្បត្តិ | W88 Cambodia | W88 Khmer


ក្រសួងហិរញ្ញវត្ថុជប៉ុនបានបញ្ជាក់ថា ប្រទេសជប៉ុនបានសម្រេចចិត្តបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីជនជាតិរុស្ស៊ីចំនួន ១៧ នាក់បន្ថែមទៀត នាំឱ្យចំនួនមហាសេដ្ឋីរុស្ស៊ីដែលត្រូវបានជប៉ុនបង្កកទ្រព្យសម្បត្តិសរុបបានកើនដល់ ៦១ នាក់ហើយគិតមកទល់ពេលនេះ ។ ការបង្កកទ្រព្យសម្បត្តិនេះ គឺជាការបង្ហាញនូវការដាក់ទណ្ឌកម្មប្រឆាំងលើការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters

 


ការបង្កកទ្រព្យសម្បត្តិត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានដាក់ទណ្ឌកម្មលើជនជាតិរុស្ស៊ីមួយចំនួនរួមទាំងមហាសេដ្ឋីលោក Viktor Vekselberg និងសមាជិក ១២ នាក់ទៀតនៃសភាជាន់ទាបរបស់រុស្ស៊ី។ ក្នុងនោះ ក្រសួងហិរញ្ញវត្ថុជប៉ុនបានអះអាងថា លោក Vekselberg កំពូលមហាសេដ្ឋីរុស្ស៊ី ក៏មានឈ្មោះក្មុងបញ្ជីដាក់ទណ្ឌកម្មដោយប្រទេសជប៉ុនដែរ ក៏ដូចជាសមាជិក ១១ នាក់ទៀតនៃសភាជាន់ទាបរបស់រស្ស៊ី និងអ្នកពាក់ព័ន្ធ៥នាក់ផ្សេងទៀត សរុបទៅ គឺមាន១៧នាក់។

អ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បាននិយាយថា ចំពោះការដាក់ទណ្ឌកម្មបន្ទាប់ទៀត គឺជប៉ុននឹងធ្វើឡើងស្របទៅតាម ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំងប្រាំពីររ(G7)

 


គួរកត់សម្គាល់ថា កន្លងមក ទីក្រុងតូក្យូក៏បានដាក់ទណ្ឌកម្មលើធនាគារកណ្តាលរបស់រុស្ស៊ី និងធនាគារឯកជនចំនួនប្រាំពីរ ក្នុងចំណោមស្ថាប័នផ្សេងទៀត។ បន្ថែមពីនេះ ជប៉ុនក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល ធនាគា និងអង្គការមួយចំនួន របស់ប្រទេសបេឡារុស្សផងដែរ ដែលជាប្រទេសបានគាំទ្រចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ ការឈ្លានពានកាន់តែខ្លាំងរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន ប្រទេសជប៉ុនក៏បានអះអាងដែរថា ខ្លួននឹងពង្រីកការហាមឃាត់ការនាំចេញទៅកាន់ប្រទេសរុស្ស៊ីដោយរួមបញ្ចូលទាំងមុខទំនិញចំនួនជាង ៣០មុខ ដូចជាឧបករណ៍អេឡិចត្រូនិក ឧបករណ៍ទំនាក់ទំនង ឧបករណ៍ចាប់សញ្ញា និងរ៉ាដា និងឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀត។

 


សូមបញ្ជាក់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូហ្ស៊ីម៉ាសា ហាយយ៉ាស៊ី (Yoshimasa Hayashi) បានបញ្ជាក់ថា វិបត្តិនៅអ៊ុយក្រែន បានបង្ហាញឲ្យឃើញពីតម្រូវការ ដើម្បីធ្វើការកំណែទម្រង់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដែលរុស្ស៊ីកៅអីអចិន្ត្រៃយ៍នៅទីនោះ ហើយជប៉ុននឹងដាក់សម្ពាធទៅលើបញ្ហានេះ ដើម្បីឲ្យអង្គការសហប្រជាជាតិទទួលយកខ្លួនធ្វើជាសមាជិកអចិន្រៃយ៍នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែរ។

នាំមកជូនដោយ៖ ​W88 Cambodia | W88 Khmer

ប្រភព៖ cambonomist.com

តំលៃឧស្ម័នសហរដ្ឋអាមេរិកកើន 22% នៅពីរសប្តាហ៍ចុងក្រោយនេះ | W88 Cambodia | W88 Khmer

 

ក្រោយពេលផ្ទុះសង្គ្រាមនៅអ៊ុយក្រែនតម្លៃឧស្ម័ន ឬហ្គាសនៅសហរដ្ឋអាមេរិកបានកើនឡើងថ្លៃជាបន្ដបន្ទាប់ ពោលគិតត្រឹម២សប្ដាហ៍ចុងក្រោយនេះតម្លៃឧស្ម័នបានកើនបន្ថែម ៧៩ សេនទៀត ឬស្មើនឹងកំណើន២២% នាំឲ្យតម្លៃមានការកើនឡើងដល់ ៤ដុល្លារ៤៣សេន ក្នុងមួយហ្គាឡុង ដែលមានរង្វាស់ជិត៤លីត្រ។

 


ក្រុម​អ្នកវិភាគ​ឧស្សាហកម្ម​ប្រេង​ឥន្ទ​នៈ​អា​មេ​រិ​កបាន​និយាយ​ថា តម្លៃ​ឧស្ម័ន​ទំនងជា​នៅ​តែ​បន្ដ​កើន​ខ្ពស់​ក្នុង​រយៈពេល​ខ្លី ដោយសារ​តម្លៃ​ប្រេង​ឆៅ​ក៏​កំពុង​កើនឡើង​ដូច​គ្នា​ដែរ ចំ​ពេល​មានការ​ព្រួយបារម្ភ​អំពី​ការ​ផ្គត់ផ្គង់​សកល ក្រោយ​ពី​មានការ​លុកលុយ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន AP​ 

គេ​នៅ​ចាំ​បាន​ថា តម្លៃ​ប្រេង​ឆៅ​ធ្លាប់​បាន​ធ្លាក់​ចុះ​ខ្លាំង​នៅ​ដើមឆ្នាំ ២០២០ ខណៈ​ដែល​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក​បាន​បិទទ្វារ​ដោយសារ​តែ​ជំងឺ កូ​វីត ១៩​។ ប៉ុន្ដែ តម្លៃ​ប្រេង​បាន​ស្ទុះ​ងើបឡើង​វិញ​ជា​បណ្ដើរ នៅ​ក្រោយ​សារ​តម្រូវការ​សេដ្ឋកិច្ច​បាន​ស្ទុះ​ងើបឡើង​យ៉ាង​ឆាប់រហ័ស ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ ហើយ​ឥឡូវនេះ វា​កំពុង​តែ​បន្ដ​ហក់​ឡើង​កាន់តែ​ខ្ពស់​មែនទែន​ហើយ នៅ​ក្រោយ​ពេល​ការ​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុ​ក្រែ​ន​។

 


ស្រប​ពេល​ដែល​តម្លៃ​ប្រេង និង​ឧស្ម័ន កំពុង​ហក់​ឡើង​ខ្ពស់​ខ្លាំង ការ​កើនឡើង​នៃ​តម្លៃ​ថាមពល​ក៏​កំពុង​រួមចំណែក​ឲ្យ​មាន​កម្រិត​អតិផរណា​ដ៏​អាក្រក់​បំផុត នៅ​អា​មេ​រិ​ក​ដែល​មិន​ធ្លាប់​បាន​ជួប​ប្រទះ​ក្នុង​រយៈពេល​កាលពី ៤០ ឆ្នាំ​មកនេះ​។

នៅ​ក្នុង​សហរដ្ឋអាមេរិក តម្លៃ​ជា​មធ្យម​ខ្ពស់​បំផុត​សម្រាប់​ឧស្ម័ន​ធម្មតា​គឺ មាន​តម្លៃ ៥ ដុល្លារ ៧៩ សេន ក្នុង​មួយ​ហ្គា​ឡុ​ង ឬ​ស្មើនឹង​ប្រហែល​ជិត​៤​លី​ត្រ​។

យោង​តាម​ការ​ស្ទង់​មតិ នៅ​២​ស​ប្ដា​ហ៍​មកនេះ តម្លៃ​ជា​មធ្យម​នៃ​ប្រេងម៉ាស៊ូត ក៏​បាន​កើនឡើង​ផង​ដែរ កើនឡើង​បន្ថែម ១ ដុល្លារ ១៨ សេន នាំ​ឲ្យ​តម្លៃ​ប្រេងម៉ាស៊ូត​កើន​ដល់ ៥ ដុល្លារ ២០ សេន ក្នុង​មួយ​ហ្គា​ឡុ​ង ឬ​ជិត​៤​លី​ត្រ​។

 


សូម​បញ្ជាក់​ថា ស្រប​ពេល​ដែល​តម្លៃ​ឧស្ម័ន​កំពុង​កើនឡើង​ខ្ពស់ មាន​បណ្ដា​រដ្ឋ​ជា​ច្រើន​នៅ​អា​មេ​រិ​ក ថ្មី​ៗ​នេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​យកពន្ធ​ឧស្ម័ន ក្នុង​ការ​ជួយ​សម្រួល​បន្ទុក​ចំណាយ​ពលរដ្ឋ​។ 

តែ​យ៉ាងណាមិញ ក៏​មាន​អ្នក​រិះគន់​លើ​សំណើ​នេះ​ដែរ ដោយ​លើក​ឡើង​ថា វា​មិន​មានការ​ធានា​ថា​ការ​សន្សំ​ប្រាក់​ពី​ការ​កាត់​បន្ថយពន្ធ​ឧស្ម័ន​នឹង​ទៅ​ដល់​អ្នក​ប្រើប្រាស់​នោះ​ទេ ហើយ​គេ​បារម្ភ​ថា​ការ​ផ្អាក​ការ​យកពន្ធ​ឧស្ម័ន​អាច​ប៉ះពាល់​ដល់​មូលនិធិ​សម្រាប់​គម្រោង​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់រ​ដ្ឋា​ភិ​បាល​អា​មេ​រិ​ក​ផង​ដែរ​។

នាំមកជូនដោយ៖​W88 Cambodia | W88 Khmer

ប្រភព៖ cambonomist.com

Thursday, March 3, 2022

លោក Zelensky ថា ទាហានស៊ីឈ្នួលបរទេស បានមកជួយ អ៊ុយក្រែន | W88 Cambodia

 

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អះអាង​ថា ទាហាន​ស៊ីឈ្នួល​បរទេស ១៦,០០០ នាក់​នឹង​ទៅ​ប្រយុទ្ធ​ប្រឆាំងរុស្ស៊ីដើម្បីជួយ​អ៊ុយក្រែន ។

ការអះអាងនេះកើតឡើង ស្របពេលដែលអ្នកវិភាគផ្នែកសន្តិសុខអង់គ្លេសលោកសាស្រ្តាចារ្យ Michael Clarke បាននិយាយថា រុស្ស៊ីកំពុងផ្លាស់ប្ដូរយុទ្ធសាស្ត្រ និងផែនការវាយលុកលើអ៊ុយក្រែន ។

ការផ្លាស់ប្តូរយុទ្ធសាស្ត្រនោះគឺប្រែពី “ផែនការ B” ទៅ “ផែនការ A” វិញ មានន័យថា កងទ័ពរុស្ស៊ីនឹងរំកិលចូលទៅក្នុងទីក្រុងកៀវយឺតៗជាមួយនឹងការប្រើប្រាស់កាំភ្លើងធន់ធំ ដោយសារតែខកខានក្ដីរំពឹងគ្រប់គ្រងប្រទេសអ៊ុយក្រែនក្នុងរយៈពេល ៧២ ម៉ោង។


Sponsor By: | W88 Cambodia

ប្រភពៈ kampucheathmey.com

Monday, February 28, 2022

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​រំលឹក​លោក​ ហ៊ុន​ សែន​ ឲ្យ​ដោះស្រាយ​វិបត្តិនៅភូមា | W88 Cambodia

 


នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​រំលឹក​លោក​ ហ៊ុន​ សែន​ ឲ្យ​ដោះស្រាយ​វិបត្តិនៅភូមា​តាម​កិច្ចព្រមព្រៀង​ ៥​ចំណុច​របស់​អាស៊ាន

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក អ៊ីស្មាឯល សាប្រ៊ី យ៉ាកុប (Ismail Sabri Yaakob) ​ រំលឹក​ទៅ​លោក ហ៊ុន​ សែន​ ឲ្យ​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឲ្យ​ល្អ​ និង​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ​​(Myanmar) តាម​កិច្ច​ព្រមព្រៀង​​ ៥ចំណុចរបស់​អាស៊ាន​។​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​​​លើកឡើង​បែប​នេះ​ ក្នុង​សន្និសីទកាសែតរួមគ្នាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  នៅថ្ងៃ​ទី​២៤​ ខែ​កុម្ភៈ ដែលជាថ្ងៃចុងក្រោយនៃការ​បំពេញ​ទស្សនកិច្ចរបស់លោកនៅកម្ពុជា​។​


នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក អ៊ីស្មាឯល សាប្រ៊ី យ៉ាកុប ​(Ismail Sabri Yaakob) ថ្លែង​​ថា​ រដ្ឋាភិបាល​របស់​លោក​​​បន្ត​គាំទ្រ​កម្ពុជា​ជា​ប្រធាន​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ភូមា។ លោក​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ថា​ ​ លោក​​ចង់​ឃើញ​ភូមា​ត្រឡប់​ទៅ​ប្រក្រតីភាពឡើង​វិញ​ តាម​រយៈ​ការអនុវត្ត ​កិច្ច​ព្រមព្រៀង​​ ៥ចំណុច របស់​អាស៊ាន​​ ដែលជា​ទិសដៅ​ដើម្បី​ដោះស្រាយ​វិបត្តិនៅ​ភូមា៖ «​ខ្ញុំ​ជឿជាក់​ថា​ កម្ពុជា​​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ​​ជាមួយ​នឹង​​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ យើង​ចង់​ឃើញ​​ មីយ៉ាន់ម៉ា​ត្រឡប់​ទៅ​ប្រក្រតី​ភាព​វិញ​​​ យើង​ក៏​ចង់​ឃើញ​ មីយ៉ាន់ម៉ា​​ ​សម្រេច​បាន​នូវ​ការ​​អភិវឌ្ឍ​និង​វឌ្ឍនភាព​​ដើម្បី​​ប្រជាពលរដ្ឋ​ខ្លួន​ និង​​ដើម្បី​ប្រទេស​​ដែល​មាន​សន្តិភាព​ និង​វិបុល​ភាព​ កុងសង់ស៊ីស​ប្រាំ​ចំណុច​របស់​អាស៊ាន​ គឺ​មាន​សារៈសំខាន់​ណាស់ ​​ដែល​ជា​ទិសដៅ​​​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​មីយ៉ាន់ម៉ា​​ភាគី​ទាំង​អស់​ត្រូវ​ធ្វើ​ការ​រួម​»

នាយករដ្ឋមន្ត្រី​ ម៉ាឡេស៊ី ដដែល​ក៏​បាន​លើកឡើង​អំពីបញ្ហា​រសើប​មួយ​ទៀត​របស់​អាស៊ាន (ASEAN) ​ដែរ​ គឺ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​។​ លោក​ថា​ សមុទ្រ​ចិន​ខាង​ត្បូង ត្រូវ​តែ​ជា​ច្រក​ដែល​មាន​សន្តិសុខ​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​គោរព​តាម​ច្បាប់​អន្តរជាតិ​។​

ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី (Malaysia) មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​រយៈពេល ២ថ្ងៃ គឺ​នៅ​ថ្ងៃទី២៣ និង​ទី២៤ ខែកុម្ភៈ ​តាម​ការ​អញ្ជើញ​របស់​លោក​ ហ៊ុន សែន និង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា​ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ឆ្នាំ​​២០២២។

ក្នុង​សន្និសីទ​កាសែត​នោះ​ដែរ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​​មិន​បាន​លើកឡើង​ពី​ទស្សនកិច្ច​របស់​លោក​ទៅ​ជួប​មេ​​ដឹកនាំ​រដ្ឋប្រហារ​យោធាភូមា​លោក មីន អ៊ុងលាំង (Min Aung Hlaing)  កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ​​ទេ​។​

 


លោក​ក៏​មិន​​បាន​បញ្ជាក់ជំហរ​ដាច់​ណាត់​របស់​លោក កាលពីមុន​​ ដែល​ថា​ អាស៊ាន​​ត្រូវ​មាន​តែ​ ១០​ប្រទេស​​នោះ​ដែរ​។ លោក​ ហ៊ុន​ សែន​ លើកឡើង​ពី​ការ​ជំរុញ​ការ​​អនុវត្ត​​​គោលការណ៍​ឯកភាព ​៥​ចំណុចរបស់​អាស៊ាន​ស្ដីពី​បញ្ហា​ភូមា​​ និង​បាន​អរគុណ​ម៉ាឡេស៊ី​ដែល​​គាំទ្រ​កម្ពុជា​​ជា​ប្រធាន​អាស៊ាន​​ឆ្នាំ​២០២២៖ «យើង​ទាំង​ពីរ​​ក៏​បាន​​ធ្វើ​ការ​ផ្លាស់ប្ដូរ​​ទស្សន​បញ្ហា​តំបន់​​និង​អន្តរ​ជាតិ​ ដែល​ជា​ផល​ប្រយោជន៍​និង​កង្វល់​រួម​ជាពិសេស​​ការ​ជំរុញ​អនុវត្ត​ការ​ព្រមព្រៀង​ជា​ឯក​ឆន្ទ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ ដើម្បី​ជួយ​រក​ដំណោះស្រាយ​បញ្ហា​​មីយ៉ាន់ម៉ា​»

ដំណើរ​ទស្សនកិច្ច​របស់​លោក​ ហ៊ុន​ សែន ទៅ​ប្រទេស​ភូមា កាល​ពីខែមករា  រង​ការ​រិះគន់ថា​ ជា​ការ​ទទួល​ស្គាល់​​ភាព​​ស្រប​ច្បាប់​របស់​មេដឹកនាំ​​រដ្ឋប្រហារ​​ លោក មីន អ៊ុងលាំង និង​ជា​ការប៉ុនប៉ង​របស់​លោក ហ៊ុន សែន ក្នុង​ការ​ទាញ​ក្រុម​មេដឹកនាំរដ្ឋ​ប្រហារ​ខុស​ច្បាប់​ភូមា ឱ្យ​ចូល​ក្នុង​វេទិកានានារបស់អាស៊ាន​។​ ​

 

រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌុលឡាហ៍ ​(Saifuddin Abdullah) ​ដែល​អម​ដំណើរ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​មក​កាន់​កម្ពុជា​ក្នុងពេលនេះ ក៏​ធ្លាប់បាន​ចេញ​មុខ​រិះគន់​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន​ ពេល​នោះ​ដែរ ថា​ធ្វើ​ឡើង​ដោយ​ខ្វះ​ការ​ពិគ្រោះ​យោបល់​ជាមួយ​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេង​ទៀត។  ​អ្នក​កាសែត​ក្នុងស្រុកបាន​ចោទ​សួរ​លោក​ ហ៊ុន​ សែន​ អំពីចំណុច​នេះដែរ​ ប៉ុន្តែ​ លោក​ ហ៊ុន​ សែន​ ​មិនបាន​ឆ្លើយ​តប​សំនួរ​នេះ​ទេ​។​

កង្វល់​​បែប​នេះ របស់​ក្រុម​ប្រទេស​សមាជិក​អាស៊ាន​ ខណៈ​ក្រុម​​យោធា​ភូមា ក្រោម​ការគ្រប់គ្រង​របស់​លោក មីន អ៊ុង​លាំង បាន​បន្ត​បង្ក្រាប​ដោយ​ហិង្សា និង​ក្នុង​ថ្លុកឈាម​លើ​ក្រុម​ពលរដ្ឋ​ភូមា​ ដែល​ទាមទារ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​របស់​ពួកគាត់​ដែល​ជា​ម្ចាស់​ឆ្នោត។


អ្នក​វិភាគ​នយោបាយ​ពី​ប្រទេស​ហ្វាំងឡង់ ​​(Finland) ​លោក គឹម សុខ​ យល់​ថា​ ប្រទេស​ម៉ាឡេស៊ី​ ដែល​ជា​​ប្រទេស​ស្ថាបនិក​អាស៊ាន​ មាន​ការ​បារម្ភ​អំពី​ទំនាក់ទំនង​អាស៊ាន​និង​សហរដ្ឋអាមេរិក​។​ លោក​បន្ត​ថា​ ប្រសិន​បើ​លោក​ ហ៊ុន សែន ​​បន្ត​ជំហរ​​ធ្វើ​ជា​បង​ប្អូន​ជាមួយមេ​​ដឹកនាំ​រដ្ឋប្រហារ​យោធា​លោក មីន អ៊ុងលាំង ទៀត​នោះនឹង​​អាច​ធ្វើ​ឲ្យអាក់ខាន​​ទៅ​ដល់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ ដែល​បញ្ហា​នេះ​អាច​ប៉ះពាល់​សន្តិសុខ​អាស៊ាន​ទាំង​មូល៖ «ប្រសិន​បើ​លោក​ ហ៊ុន សែន​ មិន​ស្ដាប់​អាច​កិច្ចប្រជុំ​កំពូល​​រវាង​អាមេរិក​ អាស៊ាន​ បរាជ័យ​ បរាជ័យ​ដោយ​ការ​ពន្យារ​ ដោយ​មិន​មាន​ពេល​កំណត់​ ឬ​ផ្អាក​​ការ​ប្រជុំ​តែ​ម្ដង​ហើយ​នេះ​ជា​កំហុស​ដែល​បង្កើត​ឡើង​ដោយ​លោក​ ហ៊ុន សែន ផ្ទាល់​ ដែល​នៅតែ​រឹង​ត្បឹង​ មិន​ ព្រម​សម្របសម្រួល​ជាមួយ​ប្រទេស​អាស៊ាន​នានា​»

ស្រដៀង​គ្នា​នេះ​ដែរ​ អ្នក​ជំនាញ​​កិច្ចការ​អន្តរជាតិ​លោក ឯម សុវណ្ណារ៉ា សង្កេត​ឃើញ​ថា​ នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ លោក​ ហ៊ុន​ សែន​ ព្យាយាម​ ដោះស្រាយ​វិបត្តិ​នៅ​ភូមា​ តាម​យន្តការ​អាស៊ាន ​ព្រោះ​លោក​ ហ៊ុន​ សែន​ ខ្លាច​បាត់​ឱកាស​​​ចាប់ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ​ចូ បៃដិន (Joe Biden) ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-សហរដ្ឋអាមេរិក​។​

ចាប់តាំងពី​របប​យោធា​គ្រប់គ្រង​ប្រទេស​ភូមា​​​ យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ភូមា​ជាង ១.៤០០នាក់ ក្នុង​នោះ​រួម​ទាំង​កុមារ​យ៉ាងហោចណាស់​ ១០០​នាក់​ផង​ដែរ​ ត្រូវ​បាន​គេ​សម្លាប់ ហើយ​មនុស្ស​ជាង ១​១ម៉ឺន​​នាក់​ទៀត (១១.៣០០) ត្រូវ​បាន​ចាប់ខ្លួន មួយ​ចំនួន​បាន​បាត់​រត់ចោល​ផ្ទះសម្បែង និង​មួយ​ចំនួន​ទៀត​ចាប់​កាន់​អាវុធ​ដើម្បី​តស៊ូ។

Sponsor by : | W88 Cambodia

ប្រភព៖​ https://www.rfa.org/

វិបត្តិ​អ៊ុយក្រែន ​អាច​ធ្វើ​អោយយ​កម្ពុជា​កាន់​តែ​ពិបាក​ក្នុង​ការ​ដឹកនាំ​អាស៊ាន | W88 Cambodia

 

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​លើកឡើង​ថា វិបត្តិ​អ៊ុយក្រែន (Ukraine) នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន កាន់តែ​ពិបាក​ក្នុង​ការ​ដឹកនាំ​អាស៊ាន​ថែម​ទៀត​។ ការ​លើកឡើង​នេះ កើត​មានឡើង​ស្របពេល​ដែល​ប្រទេស​រុស្ស៊ី (Russia) បាន​ចាប់ផ្តើម​ឈ្លានពាន និង​បើក​ការវាយប្រហារ​យោធា​ទៅលើ​តំបន់​នានា​នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ។


ការ​បើក​ការវាយប្រហារ និង​ឈ្លានពាន​ទៅលើ​ប្រទេស​អ៊ុយក្រែន​ពី​សំណាក់​កងទ័ព​រុស្ស៊ី​នា​ពេល​នេះ​ កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​មួយ​ ដែល​ពិភពលោក​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​។ បើទោះ​បីជា​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​នៅ​ឆ្ងាយ​ពី​អ៊ុយក្រែន​ជិត​ពាក់​កណ្តាល​ពិភពលោក ហើយ​អាច​ប្រើ​ពេល​ប្រមាណ ១០​ម៉ោង​តាម​ជើងហោះហើរ​ក៏ដោយ ក៏​វិបត្តិ​នេះ​ទំនងជា​ជៀស​មិន​ផុត​ពី​អាច​ជះឥទ្ធិពល​ និង​ផល​ប៉ះពាល់​អវិជ្ជមាន​តិច ឬ​ច្រើន​មក​លើ​តំបន់​នេះ​ដែរ។


អ្នកជំនាញ​កិច្ចការ​អន្តរជាតិ យល់​ថា វិបត្តិ ឬ​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន​ពី​សំណាក់​ប្រទេស​រុស្ស៊ី​ ដែល​ដឹកនាំ​បុរស​ខ្លាំង​ខាង​ផ្ដាច់ការ គឺ​ប្រធានាធិបតី វ្ល៉ាឌឺមៀ ពូទីន (Vladimir Putin) នេះ នឹង​រឹតតែ​ធ្វើ​ឱ្យ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពិបាក​ក្នុង​ការ​ដឹកនាំ​អាស៊ាន​ថែមទៀត​។ ការណ៍​ដែល​ពិបាក​នេះ​គឺ​ដោយសារតែ​បញ្ហា​សន្តិសុខ​នៅ​អ៊ុយក្រែន​នេះ អាច​ធ្វើ​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​មាន​ជំហរ​ខុសៗ ​គ្នា ស្រប​ពេល​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ខ្លួនឯង​មាន​ទំនាក់ទំនង​ជិត​ស្និត​ជាមួយ​រុស្ស៊ី។


សាស្ត្រាចារ្យ និង​ជា​ព្រឹទ្ធបុរស​រង​នៃ​កម្មវិធីសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អភិវឌ្ឍ​សាកល​នៃ​សាកលវិទ្យាល័យ​អារីហ្សូណា ស្តេត (Arizona State University) នៅ​សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល រំពឹង​ថា បើ​ទោះ​បី​ជា​កម្ពុជា​មាន​ទំនាក់ទំនង​ល្អជា​មួយ​រុស្ស៊ី​ក៏ដោយ ក៏​រដ្ឋាភិបាល​ភ្នំពេញ​អាច​នឹង​ធ្វើ​តាម​ជំហរ​របស់​ក្រុង​ប៉េកាំង (Beijing) នៃ​ប្រទេស​ចិន​កុម្មុយនិស្ត​ជុំវិញ​បញ្ហា​វិបត្តិ​អ៊ុយក្រែន​នេះ​ ព្រោះ​កម្ពុជា​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ចិន។ លោក​ថា កម្ពុជា​អាច​នឹង​បញ្ជាក់​ជំហរ​ដូច​ចិន​ដែរ​ថា ខ្លួន​រន្ធត់ ឬ​ភ្ញាក់ផ្អើល​ដោយសារ​ការ​វាយប្រហារ​នេះ និង​ថា បូរណភាព​ដែនដី​របស់​អ៊ុយក្រែន​គួរតែ​ត្រូវ​បាន​គោរព។


ចិន​ពុំបាន​ថ្កោលទោស​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​នេះ​ទេ​។ ក៏ប៉ុន្តែ ប្រទេស​នេះ​បែរ​ជា​ទម្លាក់កំហុស​ដាក់​សហរដ្ឋអាមេរិក​ថា ជា​អ្នក​បញ្ឆេះ​ឱ្យ​មាន​សង្គ្រាម​នេះ​ទៅវិញ។

កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ក៏​នៅ​មិនទាន់​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ទង្វើ​របស់​រុស្ស៊ី​នេះ​នៅ​ឡើយ​ដែរ​។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា កម្ពុជា​កំពុង​រៀបចំ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ក្នុងចំណោម​សមាជិក​អាស៊ាន​ដើម្បី​បញ្ជាក់​ជំហរ​ជុំវិញ​បញ្ហា​អ៊ុយក្រែន​នេះ​។ លោក​ក៏​នៅ​មិន​ទាន់​ឆ្លើយតប​នឹង​សំណួរ​វិទ្យុ​អាស៊ីសេរី​ថា​តើ​មាន​ពលរដ្ឋ សិស្ស និង​និស្សិត​កម្ពុជា​ប៉ុន្មាន​នាក់​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ថា​តើ​កម្ពុជា​មាន​គម្រោង​ជម្លៀស​ពួកគេ​ដែរ​ឬ​អត់​នោះ​ទេ។


ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​កាល​ពី​ថ្ងៃទី​២៤ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ថ្កោលទោស​រុស្ស៊ី​នោះ​ទេ​។ លោក​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សន្ទនា និង​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​រុស្ស៊ី និង​អ៊ុយក្រែននេះ​៖ «​ពិត​ហើយ​អ្វី​ដែល​យើង​ចង់​ឃើញ​គឺ​ដំណោះស្រាយ​ដោយ​សន្តិវិធី​។ នៅ​ទី​នេះ យើង​មិន​មាន​កុងសង់ស៊ីស​លើ​សេចក្តី​ថ្លែងការណ៍​ណាមួយ​របស់​អាស៊ាន​ទេ​។ ខ្ញុំ​ជាមួយនឹង​ឯកឧត្តម​នាយករដ្ឋមន្ត្រី អ៊ីស្មាអែល បាន​និយាយ​យ៉ាង​ច្បាស់​ថា អាស៊ាន​ត្រូវការ​សំឡេង​រួម​ទើប​អាស៊ាន​ខ្លាំង​។ អ៊ីចឹង​រាល់​ការ​ធ្វើ​សេចក្តី​ថ្លែងការណ៍​ណាមួយ​ចាំបាច់​ត្រូវ​មាន​កុងសង់ស៊ីស​ក្នុង​ចំណោម​អាស៊ាន។ ប៉ុន្តែ ព្រឹត្តិការណ៍​នៅ​អ៊ុយក្រែន​ជា​ការណ៍​ដែល​យើង​យក​មក​ពិភាក្សា​ក្នុង​ភាព​ស្ងាត់ស្ងៀម​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី អ៊ីស្មាអែល និង​ខ្ញុំ គឺ​បាន​យល់ស្រប​គ្នា​ថា ទាមទារ​នូវ​កិច្ច​សន្ទនា និង​ដំណោះស្រាយ​ដោយ​សន្តិវិធី»


អ្នកជំនាញ​កិច្ចការ​អន្តរជាតិ បណ្ឌិត អៀ សុផល ថា​ សមាជិក​អាស៊ាន​នឹង​មាន​ជំហរ​ខ្វែងគ្នា​ជុំវិញ​បញ្ហា​អ៊ុយក្រែន​នេះ ខណៈ​វៀតណាម​អាច​ជំទាស់​នឹង​បញ្ហា​នេះ ព្រោះ​ប្រទេស​នេះ​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​របស់​អតីត​សហភាពសូវៀត​កាល​ពី​ពេល​អតីតកាល​។ យ៉ាងណា​លោក​ថា ដោយសារតែ​ឥឡូវនេះ កម្ពុជា និង​ឡាវ​ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន ដូច្នេះ​ប្រទេស​ទាំងពីរ​នេះ​ទំនងជា​នឹង​រង់ចាំ​ស្តាប់​ការណែនាំ​ការ​មួយ​ពី​ទីក្រុង​ប៉េកាំង​ជាមុន​សិន។

ក្រោយ​រុស្ស៊ី​បើក​ការវាយប្រហារ​ទៅលើ​ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​លោកខាងលិច​បាន​ហៅ​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី​ថា​ជា​អំពើ «​ឃោរឃៅ» និង​បានសម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​ពីមុនម​ក​ទៅលើ​វិមាន​ក្រឹមឡាំង (Kremlin)​។ ក្រុម​ប្រទេស​លោកខាងលិច និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន មិន​បាន​បង្ហាញ​ចេតនា​ណាមួយ​ពី​ការ​បញ្ជូន​កងទ័ព​របស់​ប្រទេស​ពួកគេ​ទៅ​ជួយ​ប្រទេស​អ៊ុយ​ក្រែន​នោះ​ទេ ដោយសារ​ការណ៍​នេះ​អាច​នឹង​បណ្តាល​ឱ្យ​មាន​សង្គ្រាម​កាន់​តែ​ធំ​នៅ​អឺរ៉ុប។


សេចក្តី​រាយការណ៍​បឋម​គិត​ត្រឹម​យប់​ថ្ងៃទី​២៤ ខែកុម្ភៈ បើ​តាម​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ឱ្យ​ដឹង​ថា ទាហ៊ាន​អ៊ុយ​ក្រែន​ប្រមាណ​ជាង ៤០​នាក់ និង​ពលរដ្ឋ​ស៊ីវិល​យ៉ាងហោចណាស់ ១០​នាក់ បាន​ស្លាប់​ក្នុងអំឡុងពេល​រុស្ស៊ី​បើក​ការឈ្លានពាន​នេះ​។ អ៊ុយក្រែន​និយាយ​ថា កងទ័ព​រុស្ស៊ី​ប្រមាណ ៥០​នាក់​ត្រូវ​បាន​សម្លាប់ ខណៈ​យន្តហោះ​រុស្ស៊ី​ចំនួន ៦​គ្រឿង​ត្រូវ​បាន​បាញ់​ទម្លាក់ តែ​ព័ត៌មាន​នេះ​ពុំ​មាន​ការ​ផ្ទៀងផ្ទាត់​នៅឡើយ​ទេ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​អង់គ្លេស ប៊ី​ប៊ី​ស៊ី (BBC)

កម្ពុជា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​រុស្ស៊ី​តាំងពី​សម័យ​សង្គ្រាមត្រជាក់​មក​ម្ល៉េះ ដែល​ពេលនោះ​រុស្ស៊ី​នៅ​ជា​សហភាពសូវៀត​នៅឡើយ​។ គឺ​សហភាពសូវៀត​នេះ​ហើយ​ដែល​ជា​អ្នក​នៅ​ពីក្រោយ​ចាំ​ជួយឧបត្ថម្ភ​សង្គ្រាម​ឈ្លានពាន​របស់​វៀតណាម​មក​លើ​កម្ពុជា​ដើម្បី​ផ្តួល​រំលំ​របប​ខ្មែរក្រហម​ដែល​មាន​ចិន​នៅ​ពីក្រោយ​។ កម្ពុជា និង​វៀតណាម​កាលនោះ​គឺជា​កូនអុក​របស់​សហភាព​សូវៀត។ ក្រោយ​ការ​ឈ្លានពាន​នេះ វៀតណាម​ដែល​បាន​លើក​បន្តុប​ក្រុម​មេដឹកនាំ​កម្ពុជា​ឱ្យ​ឡើង​កាន់​អំណាច​រហូតដល់​សព្វថ្ងៃ​នេះ បាន​ត្រួតត្រា និង​គ្រប់គ្រង​ប្រទេស​កម្ពុជា​ពេញ​មួយ​ទសវត្ស​ទី​៨០​។ បើ​កុំ​តែ​មាន​ការ​បញ្ចប់​ទៅ​នៃ​សង្គ្រាមត្រជាក់​ដោយសារ​ការ​ដួល​រលំ​ទៅ​នៃ​សហភាពសូវៀត ដែល​បើកផ្លូវ​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​កាលពី​ឆ្នាំ​១៩៩១ ​នោះ​ទេ វៀតណាម​ដែល​ជា​អតីត​ចៅហ្វាយនាយ​របស់​លោក ហ៊ុន សែន ក៏​ទំនងជា​នឹង​មិន​ងាយ​ដកទ័ព និង​បញ្ឈប់​ការត្រួតត្រា​ដោយ​ខុសច្បាប់​របស់​ខ្លួន​នៅ​កម្ពុជា​នោះ​ដែរ។

Sponsor by : | W88 Cambodia

ប្រភព ៖ https://www.rfa.org/

មេដឹកនាំចិន និង​ ប្រធានាធិបតីរុស្សី ជាអ្វីនឹងគ្នា? | W88 Cambodia

 


កាលពីថ្ងៃសុក្រ ទី២៥ ខែកុម្ភ: ឆ្នាំ២០២២ កន្លងទៅនេះ យោងតាមប្រភពពីសារព័ត៌មានThe Wall Street Journal បានឲ្យដឹងថានៅក្នុងជំនួបតាមរយ:ខ្សែទូរស័ព្ទមេដឹកនាំចិន លោកស៊ី ជីនភីង បានប្រាប់ទៅប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀរ ពូទីន ថាគាត់គាំទ្ររុស្ស៊ី និង អ៊ុយក្រែនក្នុងការដោះស្រាយលើការខ្វែងគំនិតគ្នាតាមរយៈកិច្ចពិភាក្សាគ្នាដោយនិយាយថាប៉េកាំងនឹងសម្រេចជំហររបស់ខ្លួនចំពោះអ៊ុយក្រែនដោយផ្អែកលើគុណសម្បត្តិនៃបញ្ហានេះទាំងនេះ។


សូមរំលឹកផងដែរគិតត្រឹមមកទល់នឹងព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភ: ឆ្នាំ២០២២នេះ​ ការប្រឈមមុខដាក់គ្នាដែលបង្កើតឲ្យមានសង្រ្គាមនិងវិបត្តិរវាងអ៊ុយក្រែននិងរុស្សីគឺមានរយ:ពេលបីថ្ងៃហើយ ស្របពេលដែលសហគមន៍អន្តរជាតិជាច្រើនកំពុងតាមដានលើរឿងនេះ ខណ:ដែលប្រជាជនអ៊ុយក្រែនជាច្រើនលាននាក់ត្រូវបង្ខំចិត្តភៀសខ្លួនសម្តៅទៅស្វែងរកទីមានសុវត្ថិភាព។




Sponsor by : | W88 Cambodia

ប្រភព៖​ Khmerload

Friday, February 25, 2022

លីគកំពូលអាមេរិក MLS ផ្តាំទៅ កីឡាករឆ្នើម PSG ពីររូប ថាលីគរបស់លោក មិនមែនជាកន្លែងសម្រាប់អ្នកទាំងពីរចូលនិវត្តន៍ឡើយ | W88 Cambodia

 លីគកំពូលអាមេរិក MLS ផ្តាំទៅ កីឡាករឆ្នើម PSG ពីររូប ថាលីគរបស់លោក មិនមែនជាកន្លែងសម្រាប់អ្នកទាំងពីរចូលនិវត្តន៍ឡើយ | W88 Cambodia


អ្នកតំណាង លីគកំពូលអាមេរិក Major League Soccer លោក Don Gaber បានធ្វើការព្រមានទៅកាន់កីឡាករឆ្នើម Lionel Messi និង Neymar Jr ថា លីគរបស់លោក មិនមែនជាកន្លែងសម្រាប់ចូលនិវត្តន៍ទេ។


ជាការពិតណាស់ កាលពីថ្មីនេះ មានរបាយការណ៍ជាច្រើន បានចុះផ្សាយថា Neymar និង Messi ចង់បញ្ចប់អាជីពពួកគេនៅលីគអាមេរិក ដោយយល់ឃើញថា នៅទីនោះមានវិសម្សកាលរយៈពេល ធ្វើឲ្យពួកគេមានពេលទំនេរច្រើន បានទទួលបរិយាកាសថ្មីៗនៅទីនោះ។ យ៉ាងណាមិញ លោក Gaber ហាក់ដូចជាមិនសប្បាយចិត្តនឹងគំនិតរបស់ពួកគេទេ។


លោក​ Gaber បាននិយាយថា៖

អ្នកណាក៏អាចចុះកុងត្រាយក Messi បានដែរ ពេលបច្ចុប្បន្ននេះ ក៏ប៉ុន្តែយើងត្រូវចោទសួរវិញថា គេស័ក្តិសមនឹងមកទីនេះទេ ព្រោះលីគពួកយើងគឺ សំដៅទៅលើការបណ្តុះបណ្តាលកីឡាករក្មេងៗ ឬ កីឡាករដែលកំពុងឡើងជើងខ្លាំង គេគួរគិតឡើងវិញ ហើយ Neymar ក៏ដូចគ្នាដែរ។ មួយវិញទៀត​ បើពួកគេមកនេះមានបំណងតែចង់ចំណាយពេលវិសម្សកាល ហើយមិនខ្វល់រឿងជួយក្រុម និង ឲ្យតម្លៃដល់អ្នកគាំទ្រក្រុមទេ នោះខ្ញុំនឹងមិនស្វាគមន៍ពួកគេមកកាន់ លីគខ្ញុំទេ។

Sponsor by: W88Cambodia

ប្រភព៖ khmerload.com